


តំណាងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនគ្រួសារកុមារាកុមារី មានពិការភាព (គនិងថ្លង់ពីកំណើត)
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ តំណាងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ប្រគល់ជូនក្រុមគ្រួសារកុមារា អាំ បារាំង និងក្រុមគ្រួសារកុមារី ទ្រី ស្រីនាង ដែលកុមារាកុមារីទាំងពីរ មានពិការភាព (គនិងថ្លង់ពីកំណើត) នៅសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្រុមគ្រួសារកុមារាកុមារី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកនូវទឹកចិត្តដ៏មហាវិសេសវិសាល និងក្តីសប្បុរសជាពន់ពេកដល់គាត់ ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ៕
The A.M.T Scholarship Working Group Deliver Generous Donations to Families of Children with Disabilities
On the afternoon of January 25th, 2026, Working group of the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittbandit (A.M.T) Scholarship in Preah Sihanouk Province paid a visit to check on the well-being of local residents. During the visit, they delivered generous donations provided by Samdech Moha Borvor Thipadei Hun Manet, Prime Minister and Honorary President of the A.M.T Association, and Lok Chumteav Dr. Pich Chanmony, President of the A.M.T Association.
The donations were handed over to the families of Am Barang (boy) and Try Srey Neang (girl)—both of whom were born with hearing and speech impairments—residing in Sangkat Boeung Ta Prohm, Kampong Som, Preah Sihanouk Province.
The families of the children expressed their deepest gratitude to Samdech Thipadei and Lok Chumteavbandit for their immense kindness and compassion. In return for this noble gesture, they prayed to all the sacred beings in the world to protect and bestow blessings of happiness, prosperity, and glory upon Samdech Thipadei, Lok Chumteavbandit, and their children forever.













Leave a Reply