,

ក្រុមការងារអាហារូបករណ៍ អ.ម.ត ក្រុមទី១៣ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត កំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា

g-one Avatar

ក្រុមការងារអាហារូបករណ៍ អ.ម.ត ក្រុមទី១៣ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត កំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ បញ្ញា ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុមទី១៣ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា ទាំង ៤ជំនាន់ នៅអគារ ធីខេ សេនត្រល។

ក្នុងឱកាសនៃពិធី ឯកឧត្តម ប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ព្រមទាំងបានផ្តល់ដំបូន្មាន បទពិសោធការសិក្សា ការងារនិងជីវិត ដល់និស្សិតអាហារូបករណ៍ អ.ម.ត។ ទន្ទឹមនេះ ឯកឧត្តម បានបន្តលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ ដើម្បីអាចបញ្ចប់ការសិក្សាដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាក្នុងជីវិត ក្រោយបញ្ចប់ការសិក្សា។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានរៀបចំបទបង្ហាញពីប្រធានបទនានា ពាក់ព័ន្ធនឹងការសិក្សានិងសង្គម ដល់និស្សិតអាហារូបករណ៍ អ.ម.ត សំដៅជួយជំរុញនិងកសាងសមត្ថភាពនិស្សិតបន្ថែមទៀត ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត “រៀនឱ្យចេះ រៀនឱ្យចប់ ដើម្បីបង្កើនសមត្ថភាពខ្លួន”។

—— —— ——

The A.M.T Working Group 13 holds a get-together and solidarity lunch with A.M.T scholarship students studying at the University of Cambodia

On the morning of January 25th, 2026, His Excellency Bou Panha, Head of the A.M.T Working Group 13, presided over a meeting and solidarity lunch with A.M.T scholarship students from all four intakes currently studying at the University of Cambodia, held at the TK Central Building.

During the ceremony, His Excellency the Head of the Working Group conveyed the high regards and well-wishes from Samdech Moha Borvor Thipadei Hun Manet, Prime Minister and Honorary President of the A.M.T Association, and Lok Chumteav Dr. Pich Chanmony, President of the A.M.T Association. He also shared advice and experiences regarding studies, work, and life with the scholarship students. Furthermore, His Excellency encouraged the students to strive hard in their studies and respect the university’s internal regulations and discipline to ensure successful graduation and achieve fruitful results in their lives after their studies conclude.

Additionally, the working group organized presentations on various topics related to education and society. These were designed to further promote and build the students’ capacity, aligning with the high vision of Samdech Thipadei and Lok Chumteavbandit: “Learn to be knowledgeable, learn to complete [the degree], to enhance one’s capacity.”

#អមត#AMT#រាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

Latest posts
Search