ព័ត៍មាន
-
ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
ខេត្តតាកែវ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន៨៤៧០កន្លែង
-
សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ»
ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ សកម្មភាពការបង្រៀន និងរៀនខ្លឹមសារមេរៀនរបស់សមាជិកសមាជិកាក្លឹប«មនសិការពលរដ្ឋល្អ» ថ្នាក់ទី១១សប្តាហ៍ទី៣ វិទ្យាល័យ សុខ អានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ ឧកញ៉ា ជា ដាណា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិក ជា គង់ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបង្រៀនក្លឹបសិក្សា «មនសិការពលរដ្ឋល្អ» ខេត្តតាកែវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក លី សាវេត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តតាកែវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ…
-

គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម
រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការស.ស.យ.ក. ខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពអនុសេនីយ៍ឯក សុខ ក្រឹម ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិប្រាសាទតាមាន់ធំ ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងគណៈប្រតិភូ ស្ថិតនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សុខ ក្រឹម សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
-

ផ្សារចុងសប្តាហ៍ដូនកែវ រយៈពេល២ថ្ងៃ ដំបូង ទាក់ទាញភ្ញៀវជាង ១២,៥០០ នាក់
ផ្សារចុងសប្តាហ៍ដូនកែវ រយៈពេល២ថ្ងៃ ដំបូង ទាក់ទាញភ្ញៀវជាង ១២,៥០០ នាក់ គាំទ្រកសិផលខ្មែរ «ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)» ដែលជាគម្រោងសាកល្បងរយៈពេល ៣ ខែ លើកទីមួយនៅក្រុងដូនកែវ ខេត្តតាកែវបានទទួលជោគជ័យយ៉ាងគំហុកក្នុងសប្តាហ៍ដំបូង។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ ដោយបានទាក់ទាញសាធារណជន និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យចូលរួមទស្សនា និងទិញផលិតផលកសិកម្មខ្មែរជាច្រើនមុខ។








