,

ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តក្រចេះ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភប្រគល់ដល់និសិ្សតអាហារូបករណ៍ អ.ម.ត ដែលមានជីវភាពខ្វះខាត នៅស្រុកឆ្លូង ខេត្តក្រចេះ

g-one Avatar

ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តក្រចេះ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភប្រគល់ដល់និសិ្សតអាហារូបករណ៍ អ.ម.ត ដែលមានជីវភាពខ្វះខាត នៅស្រុកឆ្លូង ខេត្តក្រចេះ

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក សែម ម៉ារឌី សមាជិកក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តក្រចេះ បានដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត និងដោយមានការអញ្ជើញចូលរួមពីលោកស្រី គង់ លឹមហួ អភិបាល នៃគណៈអភិបាលស្រុកឆ្លូង ចុះសាកសួរសុខទុក្ខនិស្សិតអាហារូបករណ៍ អ.ម.ត ដែលមានជីវភាពខ្វះខាត នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ជាមួយគ្នានេះ ក្រុមការងារ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សេង ថានី ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងអនុប្រធានក្រុមការងារ ប្រគល់ដល់ក្រុមគ្រួសារនិស្សិត ផងដែរ។

និស្សិតអាហារូបករណ៍ អ.ម.ត បានគោរពថ្លែងអំណរគុណចំពោះ ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តក្រចេះ ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ពីសុខទុក្ខនិស្សិតគ្រប់រូប និងឧបត្ថម្ភគាំទ្រក្នុងគ្រាដែលនិស្សិតជួបការលំបាក។

—— —— ——

The A.M.T Scholarship Working Group in Kratie Province visits and delivers supports to a needy A.M.T student in Chhlong District

On the afternoon of January 25th, 2026, Mr. Sem Mardy, a member of the A.M.T Scholarship Working Group in Kratie Province, led a delegation of A.M.T scholarship students—accompanied by Ms. Kong Limhour, Governor of Chhlong District—to visit an A.M.T scholarship student facing financial hardship in Chheu Teal Phluoh Village, Prek Saman Commune, Chhlong District, Kratie Province.

During the visit, the working group handed over donations provided by His Excellency Seng Thany, Head of the A.M.T Working Group in Kratie Province, and His Excellency Va Thorn, Governor of Kratie Province and Deputy-Head of the A.M.T Working Group, to the student’s family.

The A.M.T scholarship student and family respectfully expressed their gratitude to the A.M.T Scholarship Working Group in Kratie Province for consistently paying attention to the well-being of every student and providing support during times of difficulty.

#អមត#AMT#ក្រចេះ

Leave a Reply

Your email address will not be published. Required fields are marked *

Author Profile

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

Latest posts
Search