ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយសប្បុរសធម៌ពីក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ទី១២ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)



រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម អ.ម.ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយសប្បុរសធម៌ពីក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ទី១២ នៃសមាគម អ.ម.ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ទី១២ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឯកឧត្តម លោក អនុប្រធាន សមាជិកក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ទី១២ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។













Leave a Reply